ក្រចេះៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់សមត្ថកិច្ចឃាត់ខ្លួនម្នាក់ទៀតគេចខ្លួនពាក់ព័ន្ឋករណីរំលោភបូកលើនារីរងគ្រោះ ដែលជាសង្សាររបស់ខ្លួនមានអាយុ១៧ឆ្នាំម្នាក់ នៅក្នុងព្រៃមួយកន្លែងក្បែរនិងផ្លូវជាតិ ក្នុងឃុំដារ ស្រុកចិត្របុរី។
សមត្ថកិច្ចឲ្យដឹងថានៅយប់កើតហេតុថ្ងៃទី២១ មិថុនា ជនសង្ស័យជាសង្សាររបស់នាងឈ្មោះ ម៉ោញ ណេ អាយុ១៦ឆ្នាំ និងមិត្តភក្កិរបស់គេម្នាក់ទៀតដែលគេចខ្លួន បានបបួលនាងទៅហូបបង្អែមនៅក្រៅភូមិ។ ដោយពួកគេបានជិះម៉ូតូ១គ្រឿងគ្នា២នាក់មកទៅឌុបនាង និងបានជិះបង្ហួសតាមផ្លូវលំចូលព្រៃ រួចចាប់រំលោភនាងរហូតសម្រេចរៀងៗខ្លួន។
នគរបាលព្រហ្មទណ្ឌស្រុកចិត្របុរីបានឲ្យដឹងថាយុវជនម្នាក់នេះត្រូវបានចាប់ខ្លួនធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ដែលប្តឹងមកនគរបាលស្រុកចិត្របុរីនៅថ្ងៃទី២២ មិថុនា ។ជនម្នាក់នេះមានទីលំនៅក្នុងភូមិ-ឃុំ ជាមួយនិងនារីរងគ្រោះ៕
មតិយោបល់