ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

Porsche បង្កើតព្រឹត្តិការណ៍ផ្តល់បទពិសោធន៍បើកបរជូនអតិថិជននៅសណ្ឋាគារផ្កាយប្រាំខេត្តសៀមរាប

ភ្នំពេញៈ ក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីតធីត ជាអ្នកនាំចូលជាផ្លូវការរថយន្ត Porsche និងសណ្ឋាគារអន្តរជាតិប្រណីតលំដាប់ផ្កាយប្រាំនៅខេត្តសៀមរាប Sofitel Angkor Phokeethra Golf&Spa Resort បានរួមគ្នាផ្តល់នូវឱកាសជាពិសេសដល់ភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារ បានទទួលបទពិសោធន៍នៃការបើកបររថយន្ត Porsche ក្នុងពេលដែលពួកគាត់ស្នាក់នៅខេត្តសៀមរាប។

លោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុន Porsche ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “នេះគ្រាន់តែជាការចាប់ផ្តើម ប្រកបដោយផ្លែផ្កា នៃការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ ។ សម្រាប់ ក្រុមហ៊ុន Porsche យើងនឹងបន្តវត្តមានរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយយើងមានសោមនស្សដែលបានទទួលកិច្ចសហការដ៏ល្អនេះ”

លោកបន្តថា “យើងពិតជារំភើបរីករាយក្នុងការណែនាំនូវរថយន្តស្ព័រប្រភេទ SUV និងរថយន្តតូវច្រឡឹងព្រមទាំងម៉ាករបស់យើង ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវពិសេសរបស់សណ្ឋាណគារ Sofitel Angkor Phokeethra Golf & Spa Resort ដោយផ្តល់ជាអាហារ ភេសជ្ជៈ នៅភោជនីយដ្ឋានក្នុងសណ្ឋាគារតែម្តង “។ លើសពីនេះចំពោះអតិថិជនដែលបានជាវរថយន្តណាមួយ ក្នុងរយៈពេលនៃការផ្តល់ឱកាសនេះរហូតដល់៣ខែបន្ទាប់ពីការស្នាក់នៅ នឹងទទួលបានប័ណ្ណផ្តល់ជូនពិសេសពីសណ្ឋាគារសម្រាប់ការស្នាក់នៅមួយយប់រួមបញ្ចូលទាំងអាហារពេលព្រឹក នៅក្នុងទឹកប្រាក់សរុបរហូតដល់១០០០ដុល្លារសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Porsche មានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិពោចិនតុង និងស្ថិតនៅតាមបណ្តាមហាវិថីសហព័ន្ធរ៉ូស្សី ។ មានបន្ទប់តាំងបង្ហាញរថយន្តថ្មីទំហំ៥០០ម៉ែត្រការ៉េដ៏គួរឲ្យចាប់អារម្មណ៍ និងមានលក់គ្រឿង សម្ភារៈបន្ទាប់បន្សំ (បរិក្ខាបច្ចេកទេស) និងការផ្សព្វផ្សាយយលក់ជាដើម៕

photo_2016-06-06_14-21-24photo_2016-06-06_14-21-27

មតិយោបល់