ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

បាត់ដំបង: កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងតាមប្រមាញ់ និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ដកហូតនូវសារធាតុញៀនមួយចំនួនធំកាលពីវេលាម៉ោង៧និង២០នាទីព្រលប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ថា ហៅ ជា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ ព្រមទាំងធ្វើការដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ស្មើនឹងទម្ងន់ ១,៦១ ក្រាម ម៉ូតូ១គ្រឿង ម៉ាកហុងសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-6638 ទូរស័ព្ទ ១ គ្រឿង និងសម្ភារ: វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ពេលធ្វើសកម្មភាពជាក់ស្តែង ក្នុងមូលដ្ឋាន។

បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ៕

image2

មតិយោបល់