ឧត្តរមានជ័យៈ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ កាលពីម៉ោង៩ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្រសាំង ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនិងករណីហិង្សាលើកុមារ។
ជនសង្ស័យមានឈ្មោះ ជៀម សាវុន ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កសិករភូមិក្រសាំង ឃុំ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនរងគ្រោះមានឈ្មោះ លី ហួ ភេទស្រីអាយុ ៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ជនសង្ស័យខាងលើត្រូវកម្លាំងអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី៕
មតិយោបល់