ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ក្រចេះ: លោកនាយផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី បានប្រាប់ Post News ថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចទេរចម្លង ភូមិស្រែន ឃុំកន្ទូត ស្រុកចិត្របុរី កើតមានករណីពាក់ព័ន្ធ ឃាតកម្មគិតទុកជាមុន ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

បើយោងទៅតាម ពាក្យបណ្តឹង របស់ឈ្មោះ ប្រប់ តុល ជាប្រពន្ធជនរងគ្រោះ អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានប្តឹងទៅលោកនាយក ប៉ុសិ៍នគរបាល រដ្ឋបាលកន្ទូត កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច ពីបទពាក់ព័ន្ធ ឃាតកម្មគិតទុកជាមុន ក្នុងនោះជសង្ស័យទាំងនោះ ទី១ឈ្មោះ ស្រ៊ីម ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ,ទី២ឈ្មោះត្រុំ ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ និងទី៣ឈ្មោះតឹក វេត ភេទប្រុស ទអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ីវ និល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ អ្នកទាំង៤ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុពួកគេទាំង៤នាក់ បានផឹកស្រាជាមួយគ្នា លុះដល់ពាក់កណ្តាលអធ្រាត្រ ឈ្មោះស្រ៊ីម ស្រស់ និងឈ្មោះត្រុះ ជី បាននាំគ្នាទៅផ្ទះមុន ចំណែកឯ ឈ្មោះ តឹក វេតនិងឈ្មោះប៉ីវនិលបានផឹកស្រាជាមួយគ្នា រហូតដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឈ្មោះ តឹក វេត បានជិះម៉ូតូឌុប ឈ្មោះ ប៉ីវ និល ចេញពីភូមិរួចឈប់នៅចំណុចខាងលើផ្លូវលំ មុខសាលារៀនទេរចម្លង ប្រមាណ២០០ម៉ែត្រពីភូមិ ឯឈ្មោះ ស្រ៊ីម ស្រស់ និងឈ្មោះត្រុំ ជី បានដើរតាមក្រោយ ហើយក៏បានទាស់សម្តីគ្នាភ្លាមនោះ ឈ្មោះតឹក វេត បានធាក់មួយជើង ចំទ្រូង និងវាយមួយដៃទៅលើឈ្មោះប៉ីវ និល ដួលទៅហ្នឹងដី ហើយឈ្មោះស្រ៊ីម ស្រស់ បានយកកំណាត់ឈើវាយទៅលើឈ្មោះប៉ីវ និលជាជនរងគ្រោះ ត្រូវផ្នែកក្បាលខាងក្រោយ និងគុម្ពត្រចៀកខាងស្តាំ ហើយនាំគ្នាវាយបន្ថែម ដោយដៃ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យ ស្រ៊ីម ស្រស់ តឹក វេត ត្រុំ ជី បាននាំគ្នាសែងនិងអូស សពប៉ីវ និល រួមនិងកំណាត់ឈើយកទៅទំលាក់ចោល ក្នុងទឹកព្រែកទេរ ចម្ងាយពីកន្លែងកើតហេតុប្រមាណ៤០០ម៉ែត្រ រួចនាំគ្នាទៅផ្ទះរៀងខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានស្រុកចិត្របុរី និងកម្លាំងនគរបាលប៉ុសិ៍កន្ទូត នាំខ្លូនជនសង្ស័យបានទាំង៣ នៅអធិការដ្ឋាន នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង៣ បានសារភាពថាខ្លួនពិតជាបាននាំគ្នាទាត់ធាក់និងយកបន្ទះឈើវាយទៅលើជនរងគ្រោះ ត្រូវផ្នែកក្បាល និងគុម្ពតចៀកបណ្តាលឲ្យស្លាប់ប្រាកដមែន។រីឯសាកសពត្រូវបានប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់