ព័ត៌មានជាតិ

ចុម! ជួញដូរគ្រឿងញៀនសោះ មានអាវុធគ្រប់ដៃបង្កប់ទុកទៀត

​ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលសេនាធិការ បានប្រាប់Post News ថា នៅវេលាម៉ោង ៦និង៤០នាទី ព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលឃុំ ព្រះឃ្លាំង បានសហការជាមួយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ផ្នែកប្រឆាំងបទល្មើស នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ុន ចលនា នាយការិយាល័យប្រឆាំងបទល្មើសខេត្ត លោកវរសេនីយ៍ត្រី សោម ហៃ អធិការរងទទួលផែនប្រឆាំងបទល្មើសស្រុកត្បែងមានជ័យ បានចុះឆេកឆេរផ្ទះឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងនោះយើងបង្រា្កបបានមនុស្ស៤នាក់ ទី១ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស ៣០ឆ្នាំ ជាម្ចាស់ផ្ទះ មុខរបរ កសិករ ,ទី២ឈ្មោះ ខន ដាវុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករស្នាក់នៅផ្ទះខាងលើ ,ទី៣ឈ្មោះ ហេង វ៉េងហ៊ាត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ និងទី៤ឈ្មោះ សុខ សុភា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មុខរបរកសិករ។
ដកហូតបាន ម្សៅក្រាមថ្លាពណ៌ស ចំនួន១៧កញ្ចប់ តូច១៦កញ្ចប់ ធំ១កញ្ចប់, ប្រដាប់ជក់ស៊ីសា១,ជញ្ជីងថ្លឹងគ្រឿងញៀន ១, អាវុធខ្លីប្រភេទk៥៤ ១ដើមគ្រាប់១បង់ និង១០គ្រាប់ ស្មើរ១៨គ្រាប់,អាវុកែច្នៃ ៣ដើម កាប៊ីនវែង១ដើម ខ្លី១ដើម និងកាំភ្លើងខ្យល់១ដើម គ្រាប់១ប្រអប់ កិបរំសេវ ១កំប៉ុង
,ទូរសព្ទ១៧គ្រឿង,ម៉ូតូ៤ គ្រឿង,រណាយន្ត៣គ្រឿង,នាឡិការដៃ១គ្រឿង ,ថវិការចំនួន១០លានរៀល និង១៣០០ដុល្លារ និងសម្ភារៈវេចខ្ចប់ មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់