សៀមរាបៈ លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា មានករណីបុរសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅខាងកើតស្ពានថ្មព្រះរាជដំណាក់ ក្រុមទី៣ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពជនរងគ្រោះឈ្មោះ យ៉ុង ចេះ ហៅ ចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ននៅក្រុមទី១២ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ តាមការពិនិត្យ សាកសពគ្មានស្លាកស្នាមដែលពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ ស្រវឹងស្រាខ្លាំងហែលទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្តង។
សាកសពជនរងគ្រោះ យើងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់