ភ្នំពេញៈ រថយនម៉ាកព្រុសមួយគ្រឿងបើកបរដោយបុរសម្នាក់ចាប់ហ្វ្រាំងទុចអកហ្សើនិងរថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរនៅខាងមុខធ្វើឲ្យរម៉កម៉ូតូកង់បីខាងក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកគូទរថយន្តបែកកាងស្តុបក្រោយសងសំណង១៨០ដុល្លារ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានថ្មីត្រើយខាងកើត ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
រថយន្តរងគ្រោះម៉ាកព្រុស ពណ៌ខៀវ គ្មានស្លាកលេខ រងការខូចខាតបែកកាងស្តុបក្រោយផ្នែកខាងស្តាំម្ចាស់រថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។
ចំណែកឯម្ចាស់រម៉កម៉ូតូកង់បីមានឈ្មោះ ឈន ប៊ុននី ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តរងគ្រោះបើកបរលើស្ពានជ្រោយចង្វារថ្មីក្នុងទិសដៅពីលិចទៅកើត ហើយរម៉កម៉ូតូកង់បីបង្កបើកបរតាមក្រោយស្របទិសគ្នា ខណៈដែលបើកបរមកដល់ចំណុចកើតហេតុខាងលើរថយន្តរងគ្រោះបានជាន់ហ្វ្រាំងទុចអកហ្សើនិងរថយន្តមួយគ្រឿងមិនចាំម៉ាកដែលកំពុងបើកបរខាងមុខឈប់ធ្វើឲ្យរម៉កម៉ូតូកង់បីចាប់ហ្វ្រាងមិនទាន់ជ្រុលចង្កូតទៅបុករះគូទក្រោយរថយន្តរងគ្រោះពីក្រោយបណ្តាលឲ្យបែកកាងស្តុបក្រោយផ្នែកខាងស្តាំតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះទៅកន្លែងកើតហេតធ្វើការវាស់វែងនាំយករថយន្តនិងរម៉កម៉ូតូកង់បីមកក្បែរគល់ស្ពានត្រើយខាងកើតធ្វើការដោះស្រាយគ្នារួចដោយភាគីម្ចាស់រម៉កម៉ូតូកង់បីបានព្រមសងសំណងចំនួន១៨០ដុល្លារទៅម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿង៕
មតិយោបល់