ព្រៃវែងៈ លោកអធិការស្រុក ស្វាយអន្ទរ បានប្រាប់ Post News ថា នៅវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈ។
ជនសង្ស័យឈ្មោះ ឃុន ទ្រី ហៅនឿន ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិលេខ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើការឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ តាមដីការលេខ៣៧៥ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានការបញ្ជាដោយលោក វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងនាំយកជនសង្ស័យ មកនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការដោះស្រាយបន្ត ទៅតាមនិតិវិធីច្បាប់៕
មតិយោបល់