កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរចារណ៍ បានប្រាប់ Post News ថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧៧-៧៨ ភូមិស្រម៉រ ឃុំស្រម៉រស្រុកជើងព្រៃ ខេត្តកំពងចាម។
នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាកហ្វត ពាក់ស្លាកលេខភ្នំពេញ2Y-0749 អ្នកបើកបរមិនស្គាល់ បើកពីជើងទៅត្បូង បុកម៉ូតូម៉ាក សេ ១២៥ ពាក់ស្លាកលេខ កំពង់ធំ1J.5343 បើកបរដោយឈ្មោះ ញឹម នួន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិសិរីចំប៉ា ឃុំជ្រលងបារាយ ខេត្តកំពង់ធំ បើកបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងនិងអ្នករួមដំណើរជិះពីក្រោយភេទស្រីមិនស្គាល់ឈ្មោះ។
មូលហេតុរថយន្តបង្កប្រើប្រាស់ល្បឿននិងជែងបណ្ដាលឲ្យបុកម៉ូតូតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់