រដ្ឋមួយចំនួននៅអាមេរិកបានប្រកាស អាសន្ននាថ្ងៃទី២៦មករា ដោយមានព្យុះ ព្រិលអមដោយខ្យល់ខ្លាំងនិងបក់បោក ចូលរដ្ឋជាច្រើនដែលមានកម្រាស់ព្រិល រហូតដល់៩០សង្ទីម៉ែត្រ និងតំបន់ខ្លះ អាចមានកម្រាសខ្ពស់ជាងនេះទៅទៀត។ សារព័ត៌មាន AFP បានផ្សព្វផ្សាយ ថា នៅរដ្ឋ New Jersey, Connecticut, Rhode Island និង Massachusetts បាន ប្រកាសអាសន្នបន្ទាន់ពីព្យុះព្រិលជាទ្រង់ ទ្រាយធំ ហើយពលរដ្ឋប្រមាណ៥៩លាន នាក់ក្នុងរដ្ឋទាំងនោះ អាចត្រូវប្រឈម នឹងព្រិលធ្លាក់យ៉ាងក្រាស់នៅតំបន់របស់ ខ្លួន ។ តាមការព្យាករណ៍នៅរដ្ឋទាំងនោះ មានព្រិលធ្លាក់យ៉ាងតិចក៏កម្រាស់១ម៉ែត្រ។
ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បានបញ្ជាក់ថា មធ្យមក្នុង១នាទីព្រិល ធ្លាក់ មានកម្រាស់១០សង្ទីម៉ែត្រ ស្ថិត នៅបណ្ដារដ្ឋភាគឦសានសហរដ្ឋអាមេរិក។ មន្ដ្រីក្នុងតំបន់បានចេញបញ្ជាហាម ប្រាមរថយន្ដធ្វើចរាចរដងផ្លូវមួយចំនួន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ដោយ សារតែព្រិលធ្លាក់ ។ អភិបាលក្រុងញូវ យ៉ក លោក Bill de Blasio បានវាយតម្លៃ ថា ព្យុះព្រិលលើកនេះ មានទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មាន ហើយវាកើតឡើង ខុសប្រក្រតី ។
សារព័ត៌មាន BBC បានផ្សព្វផ្សាយ ថា ជើងហោះហើរ៦.៥០០ជើងរបស់ ក្រុមហ៊ុនអាកាសចរនានាទាំងក្នុងនិង ក្រៅប្រទេស តាមបណ្ដោយឆ្នេរសមុទ្រ ភាគខាងកើតអាមេរិក ត្រូវលុបចោល ទាំងស្រុង ខណៈព្យុះព្រិលជិតចូលមកដល់។
អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo បានព្រមានថា សេវាកម្មចរា ចរណ៍សាធារណៈនិងផ្លូវហាយវ៉េត្រូវបិទ នាពេលរសៀល ដើម្បីបញ្ចៀសគ្រោះ ថ្នាក់កើតឡើងជាយថាហេតុ ។ ក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បានបញ្ជាក់ថា ព្យុះព្រិលលើកនេះ មាន សភាពអាក្រក់បំផុត ជាងការព្យាករណ៍ ទៅទៀត ហើយមានទ្រង់ទ្រាយធំជាង ពេលណាៗទាំងអស់ ។
ព្យុះព្រិលអមទៅដោយខ្យល់មាន ល្បឿនរហូតដល់ទៅ១២៩គីឡូម៉ែត្រក្នុង ១ម៉ោង ។
ក្រសួងព្យាករណ៍អាកាសធាតុបាន បញ្ជាក់ទៀតថា ពលរដ្ឋ២៨លាននាក់ ត្រូវប្រឈមអាកាសធាតុត្រជាក់បំផុត និង៥០លាននាក់ ប្រឈមនឹងព្រិលធ្លាក់ លើលំនៅឋាន មានកម្រាសយ៉ាងតិច១ ម៉ែត្រ ។ ទាំងនោះបានបង្កឱ្យមានក្ដី បារម្ភយ៉ាងខ្លាំងដែលអាចបាក់ស្រុតដំបូល ផ្ទះ បង្កឱ្យមានសោកនាដកម្មកើតឡើង៕
មតិយោបល់