ព័ត៌មានជាតិ

Update៖ ស្ត្រីមានផ្ទៃពោះប្រហែល៨ខែម្នាក់ ធ្លាក់ពីលើការដ្ឋានសំណង់កម្ពស់១១ជាន់ ទើរលើបន្ទារ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះប្រហែល ៨ខែ ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលនាងឡើងទៅលើជាន់ទី១១ នៃការដ្ឋានសំណង់មួយកន្លែង ហើយធ្លាក់មកទើរលើបន្ទារនៅជាន់ទី ៥នោះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងការដ្ឋានសំណង់ V-T ផ្ទះលេខ ១៧២ ផ្លូវលេខ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឡុង ញ៉ាញ់ អាយុ ២៦ឆ្នាំ មុខរបរចុងភៅ មានប្តីឈ្មោះ ប៊ុន សារិន ហៅអូន អាយុ ២៥ឆ្នាំ មុខរបរមេឃ្លាំង នៅក្នុងការដ្ឋានសំណង់ខាងលើជាមួយគ្នា មានស្រុកកំណើតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ មុនពេលកើតហេតុ បុរសជាប្តីបានជិះកន្ត្រកយោងឡើងទៅលើជាន់ទី ១១ ដើម្បីមើលខ្សាច់ ស៊ីម៉ង់តិ៍ បន្តិចក្រោយមកស្រ្តីជាប្រពន្ធដែលមានផ្ទៃពោះប្រហែល៨ខែ ទៅហើយនោះ បានឡើងទៅដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសជាប្តីបានបានឭសំឡេងស្រ្តីជាប្រពន្ធស្រែកហៅអោយជួយផងដែរ ពេលនោះរូបគេក៏បានរត់មករកមើលក៏ប្រទះឃើញនាងទើរលើដែកបន្ទារនៅជាន់ទី ៥ ក៏ស្រែកឆោឡោឡើងហៅគេឯងអោយមកជួយតែមិនអាចជួយបានឡើយ ដោយនាងបានស្លាប់បាត់ទៅហើយនិងមានឈាមហូរទៅលើដីខាងក្រោមយ៉ាងច្រើនផងដែរ។ ដោយសារតែពួកគេទាំង២នាក់ប្តីប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នានាពេលកន្លងមក ក្រុមគ្រួសារក៏ពាក្យបណ្តឹងអោយកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជាប្តីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅដល់ធ្វើការត្រួតពនិត្យឃើញថា «នាងពិតជាស្លាប់ដោយសារតែការធ្លាក់ពៅលើជាន់ទី១១ នៃអាគារពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ» ទើបប្រគល់សាកសពរបស់នាងក៏បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតវិញ៕

https://youtu.be/Tr8RTF38fg8

មតិយោបល់