ព័ត៌មានជាតិ

ឥណ្ឌា រកឃើញវីរុសកូរ៉ូណាកូវីដ-១៩ ស៊េរីថ្មី «បំប្លែងខ្លួនទ្វេដង»

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញវីរុសកូរ៉ូណា COVID-19 ស៊េរីថ្មីមួយប្រភេទដែល «បំប្លែងខ្លួនទ្វេដង»ខណ:ការរកឃើញនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងញូដេលី ដែលកំពុងតស៊ូប្រយុទ្ធនឹងការឡើងនៃករណីឆ្លងប្រចាំថ្ងៃ នៅទូទាំងប្រទេស។

 


នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលឥណ្ឌាមិនបានបញ្ជាក់អ្វីលម្អិតឡើយ ដោយគ្រាន់តែឱ្យដឹងថាតាមរយ:ការវិភាគហ្សែន និងសំណាកយកចេញពី រដ្ឋ Maharashtra វីរុសកូរ៉ូណា COVID-19ស៊េរីថ្មីខាងលើគឺមានបំប្លែងខ្លួនទ្វេដង ពោលគឺវាមិនស្ថិតនៅក្នុងកាតាឡុកនៃវីរុសបំប្លែងខ្លួនថ្មីដែលត្រូវបានគេរកឃើញ នាពេលកន្លងមកនោះទេ។

ឥណ្ឌាក៏ធ្លាប់បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងខ្លួនថ្មីមានប្រភពមកពីចក្រភពអង់គ្លេស, អាហ្រ្វិកខាងត្បូង និងប្រេស៊ីលផងដែរ។ បច្ចុប្បន្ន ឥណ្ឌាមានអ្នកឆ្លង COVID-19 ចំនួន១១,៧៣៣,៥៩៤នាក់ ក្នុងនោះស្លាប់១៦០,៤៧៧នាក់ និងជាសះស្បើយឡើងវិញ ១១,២០៣,០១៦នាក់៕

ប្រភព៖ Reuters

មតិយោបល់