-

វាយឪពុកបង្កើតរហូតដល់ស្លាប់រួចព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់បានដដែល

តាកែវ: នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩នឹង ០០ នាទី មានករណីឃាតកម្ម កើតឡេីងនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡេីងដោយជនសង្ស័យឈ្មោះ និល មន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី បានយកដំបងដែកបំពង់ទីបវាយទៅលេីជនរងគ្រោះ ឈ្មោះ និល ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ត្រូវជាឪពុកបង្កេីត ជាច្រើន ដំបង ចំក្បាលពីក្រោយ បណ្តាលឲ្យបែកផុងលលាដ៍ក្បាលស្លាប់។

មូលហេតុ ជនសង្ស័យ ជាមនុស្សសតិមិនគ្រប់(បែកថ្នាំ) និងស្រវឹងស្រា ទេីបបង្កឲ្យមានករណីឃាតកម្មនេះ កេីតឡេីង។

ក្រោយកេីតហេតុ ជនសង្ស័យ បានរត់គេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ០៧ និង ៣០ នាទី ទេីបកម្លាំងយេីងឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាង នៅត្រង់ចំណុចព្រៃក្រោយភូមិ ត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ មក អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់