ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមចំណាត់ការតបតរួចជាស្រេច ក្នុងករណីកូរ៉េខាងជើងវាយប្រហារខ្លួន

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិក្រុងវ៉ាស៊ីនតោន លោក James Mattis បានឲ្យដឹងថា រាល់សកម្មភាពបង្កហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង នឹងត្រូវធ្វើការឆ្លើយតបដោយអាមេរិក ទៅវិញភ្លាមៗផងដែរ។ នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខសមាជសភាជាតិ លោក Mattis បាននិយាយថា សេតវិមានបានត្រៀមខ្លួនរួចស្រេច សម្រាប់ការឆ្លើយតបរបស់ពួកគេ នៅក្នុងករណីដែលក្រុងព្យុងយ៉ាង ហ៊ានវាយប្រហារអាវុធនុយក្លេអ៊ែរ មកកាន់ដែនដីរបស់ខ្លួននោះ។

សូមជំរាបថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែខ្លាំងទ្បើង ខណៈពុំទាន់មានសញ្ញានៃការបញ្ចប់វិវាទនៅទ្បើយទេ បន្ទាប់ពីមានសង្គ្រាមពាក្យសម្ដីរវាងមហាអំណាច និងមេដឹកនាំកំពូលកូរ៉េខាងជើង អស់រយ:ពេលជិត ៧ ខែកន្លងមក៕

មតិយោបល់