ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ដែលរំលោភក្មេងស្រីអាយុ៩ឆ្នាំ និងប៉ុនប៉ងសម្លាប់បំបិទភស្តុតាងទៅធ្វើការសាកសួរ បន្តទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីធ្វើការឃាត់ខ្លួនអស់រយៈពេល៣ថ្ងៃកន្លងមក។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ក្រោយពេលនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ទទួលបានពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ ភ្លាមៗនោះក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដែលមានឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅឃ្លាំងរថយន្តចំណុចឃាត់ខ្លួនខាងលើ យកមកធ្វើការសាកសួរបន្តហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រិត្តអំពើព្រៃផ្សៃបែបនេះមែន មូលហេតុដោយកុមារីរងគ្រោះដើរនិយាយដើមរបស់ខ្លួនថាចេះស្រឡាញ់ស្រី ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលកុមារីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យរួចរាល់ហើយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានឃុំខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការសាកសួរបន្តរនៅព្រឹកនេះផងដែរ៕
https://youtu.be/guD_bdcSqlM
មតិយោបល់