ព័ត៌មានកីឡា

Everton អស់ឱកាសឡើងលេងវគ្គបន្ត ក្រោយពី Lyon លុត១តង់៣-០

ក្រុមអង់គ្លេស Everton អស់ឱកាសក្នុងការឡើងទៅកាន់វគ្គបន្តនៃក្របខ័ណ្ឌ​ UEFA Europa League ហើយ ក្រោយចាញ់ក្រុម Lyon យប់មិញនេះ ក្នុង១តង់ ៣-០ ។

តាំងពីមានវត្តមាន ក្នុងក្របខ័ណ្ឌ Europa League នាពេលកន្លងមក នេះគឺជាលើកដំបូងហើយ ដែលក្រុម Everton បង្ហាញខ្លួនអន់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបបាល់​ទាត់មួយនេះ។ ជាក់ស្តែងណាស់ Everton បន្តមកចាញ់ក្រុម Lyon ក្នុងលទ្ធផល ៣-០ យប់មិញនេះ ដែលសុតដោយកីឡាករ Bertrand Traore នៅនាទីទី៦៨, Houssem Aouar នៅនាទីទី៧៦ និងកីឡាករ Memphis Depay នៅនាទីទី៨៨ ។ ក្រោយចាញ់ ការប្រកួតនេះ Everton ត្រៀមវេចបង្វេច ត្រឡប់មកវិញហើយ ដោយរង់ចាំប្រកួត២ប្រកួតបង្រ្គប់កិច្ចទៀតប៉ុណ្ណោះ ព្រោះថា​ ៤ប្រកួតកន្លងមក Everton មិនទាន់ស្គាល់ឈ្នះ១ប្រកួត​នៅឡើយទេ ដែលមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងដៃ ខណៈក្រុមកំពូលតារាងទាំង២ Atalanta និង Lyon មាន៨ពិន្ទុ ក្នុងដៃ។

ដូច្នេះហើយ Everton ពិតជាបង្ហាញវត្តមានមិនបានល្អឡើយ ក្នុងរដូវកាលនេះ នៅ ក្របខ័ណ្ឌ Europa League ដោយក្រុមអង់គ្លេសរូបនេះ ត្រូវជ្រុះចេញពី ការប្រជែងពាននេះហើយ ដោយលេងបានត្រឹមវគ្គចែកពូលប៉ុណ្ណោះ។

https://www.youtube.com/watch?v=1g8MN0lST-Y

មតិយោបល់