ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនជាតិអ៊ីតាលី , ជនជាតិស្វីស និងស្ត្រីខ្មែរ ដកហូតបានជិត៥០កញ្ចប់

ព្រះសីហនុ: កាលពីវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៨​ សមត្ថកិច្ចបានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ ក្នុងនោះមាន២នាក់ជាជនជាតិបរទេស នៅចំណុចក្រុម២​ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ នួន ស្រីរ័ត្ន​ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ,ទី២ឈ្មោះ​ ANDREA GATTO​ ភេទប្រុស ជនជាតិអ៊ីតាលី អាយុ៣៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ និងទី៣ឈ្មោះ patrck Scherrer ភេទប្រុស​ អាយុ៣១ឆ្នាំ ជនជាតិស្វីស មុខរបរមិនពិតប្រាកដ​។

ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការដកហូតបាន ៖ ម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ធំ​៤៤កញ្ចប់តូច​ និងជញ្ជើញថ្លឹង២គ្រឿង ទូរសព្ទ​ ០៣គ្រឿង​ ម៉ូតូ១គ្រឿង​ សម្ភារ:ជក់គ្រឿងញៀន និងសម្ភារ:វេចខ្ជប់មួយចំនួនធំទៀត​ ៕

មតិយោបល់