ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូបានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ិង២និង៤៥នាទី យប់ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ កែងផ្ទះសំណាក់ណាហ្សា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែ ក្នុងក្រុងព្រះសីហនុ រីឯមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្តទៀត៕
មតិយោបល់