ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងសុខាភិបាល បញ្ជាឲ្យឈប់យកលុយលើសេវាដឹកសពពលរដ្ឋ

ភ្នំពេញៈ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ មិនត្រូវយកលុយពីប្រជាពលរដ្ឋឡើយ ទៅលើសេវារថយន្តដឹកសព។

តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួង លោក ម៉ម ប៊ុនហេង បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហានេះថា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឡានដឹកសពរបស់របស់មន្ទីរពេទ្យរដ្ឋ មិនត្រូវបានអនុញ្ញាតឲ្យបង់ថ្លៃសេវាទៀតឡើយ ទោះក្នុងករណីណាក៏ដោយ។

លិខិតនោះបញ្ជាក់ទៀតថា អគ្គនាយក ប្រធានមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ ត្រូវរៀបចំផែនការប្រើប្រាស់ថវិកាជាតិជំនួសវិញ៕

photo_2016-08-29_22-01-14

មតិយោបល់