ខ្សែបម្រើប្រយុទ្ធប្រេស៊ីល ដែលកំពុងប្រកបអាជីព នៅក្រុម
Gremio បានធ្វើឲ្យក្រុមយក្ស៣ នៅអឺរ៉ុបមានការខកចិត្តយ៉ាងខ្លាំង ដោយកីឡាកររូបនេះ បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម Gremio រហូតដល់ឆ្នាំ ២០២០។
បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ ប្រេស៊ីល Luan បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្រុម Gremio របស់ក្របខ័ណ្ឌកំពូលប្រេស៊ីល រហូតដល់ឆ្នាំ ២០២០។ យ៉ាងណាវិញ ការបន្តកុងត្រាថ្មី របស់កីឡាករវ័យ២៤ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមជើងខ្លាំង៣ នៅអឺរ៉ុបមានការខកចិត្តយ៉ាងខ្លាំង ក្នុងការតាមប្រមាញ់កីឡាករប្រេស៊ីលរូបនេះ។ ក្លិបយក្សទាំង៣ នោះមានដូចជា Barcelona , Liverpool និង Arsenal ដែលក្រុមទាំង៣ នេះកំពុងតែប្រជែងគ្នាក្នុងការចង់បាន Luan ពីក្រុម Gremio ។
យ៉ាងណាវិញ ក្រុមទាំង៣ ខាងលើនេះ ហាក់ដូចជាខកចិត្តទៅវិញ បន្ទាប់ពី Luan យល់ព្រមបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ ២០២០ ទៅវិញ ខណៈសង្រ្គាមរវាង Barcelona, Liverpool និង Arsenal កំពុងផ្ទុះនោះ ត្រូវបញ្ចប់ទៅវិញ។ គួរបញ្ជាក់ផងដែរថា Luan គឺជាកីឡាករដ៍សំខាន់មួយរូបរបស់ក្រុមជម្រើសជាតិប្រេស៊ីល និង Gremio ស្របពេលដែល Barcelona ជឿជាក់ថា Luan អាចក្លាយជា Neymar ថ្មី ចំណែក Liverpool វិញ ចង់បាន Luan មកជំនួស Philippe Coutinho ដែលក្លិបត្រៀមលក់ នៅរដូវរំហើយខាងមុខនេះ និង Arsenal វិញ ចង់យក Luan ទៅពង្រឹងក្លិប ដែលកំពុងតែនៅមានការខ្វះខាត។
ដូច្នេះហើយ Barcelona, Liverpool និង Arsenal សោកស្តាយ ដែលមិនអាចយកបានកីឡាករប្រេស៊ីលរូបនេះ ដោយសារតែកុងត្រាកីឡាករ Luan ជាមួយក្រុម Gremio នឹងបន្តរហូតដល់ឆ្នាំ ២០២០ ។
មតិយោបល់