បន្ទាយមានជ័យៈ លោកវរសេនីយ៍ទោ ជា ស្លូញ អធិការស្រុកស្វាយចេក បានប្រាប់Post News ថា មានករណីទុស្សេខ្សែភ្លើងឆាបឆេះកុដិព្រះសង្ឃ យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យឆាបឆេះអស់គ្មានសល់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
កុដិព្រះសង្ឃដែលអគ្គិភ័យឆាបឆេះនេះ សង់អំពីឈេីប្រក់ស័ង្កសី ទំហំ៧គុណនឹង៧ម៉ែត្រ ត្រូវបានភ្លេីងឆេះអស់ទាំងស្រុង ឆេះអស់ស្បង់ជីវរ ប្រដាប់ភ្លេងពិនពាត ចានឆ្នាំង អំភ្លើ រួមនិងសម្ភារៈមួយចំនួនទៀត ដែលផ្តើមចេញពីការទុស្សេខ្សែភ្លេីង តែមិនបណ្តាលឲ្យនរណារងរបួសនោះទេ៕
មតិយោបល់