ព័ត៌មានកីឡា

ថាមែន មែន

ប្រធានក្លិបស្តេចស Real Madrid លោក Florentino Perez កាន់តែបង្ហាញចេទនាយ៉ាងច្បាស់​ ក្នុងការត្រៀមបណ្តេញលោក Zinedine Zidane ចេញពី​តួនាទីហើយ​ ក្រោយពីក្រុម Real Madrid បានប្រកួតចាញ់ ក្នុងវគ្គចែកពូល ក្រោមស្នាដៃក្រុម Tottenham ដែល៩ឆ្នាំកន្លងមក Real Madrid មិនដែល​លេងចាញ់វគ្គចែកពូល​ ក្នុងលទ្ធផលបែបនេះឡើយ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Real Madrid បានសម្លឹងឃើញគ្រូបង្វឹកសញ្ជាតិ​អាហ្សង់​ទីន លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur មកជំនួសតំណែងរបស់លោក Zinedine Zidane ក្នុងពេកឆាប់ៗនេះ។ ជាក់ស្តែងណាស់ លោក Zidane ដឹកនាំ Real Madrid មិនបានល្អឡើយ ក្នុងរដូវកាលនេះ ជាពិសេស នៅ Laliga ដែលសប្តាហ៍កន្លងមកភ្លាត់មកចាញ់ក្រុម ចំណូលថ្មី Girona និងបន្តមកចាញ់ក្រុម Tottenham​ នៅ Champion League ទៀត។ នេះគឺជាប្រវត្តិសាស្ត្រលើកដំបូងហើយ ដែល Real Madrid លេងចាញ់ Spurs ដែល ៤ប្រកួតកន្លងមក Real ឈ្នះ ៣និងស្មើ១ ។

យ៉ាងណាវិញ តាមរយ:លទ្ធផល មិនសមប្រកបនេះ បានធ្វើឲ្យលោក Florentino Perez មិនសប្បាយចិត្តឡើយ។ ម្យ៉ាងវិញទៀតនោះ ប្រភពពត៌មាន Daily Mail បានឲ្យដឹងថា ប្រធានក្លិបយក្ស​អេស្ប៉ាញមួយនេះ កំពុងតែទាក់ទងលោក Mauricio Pochettino ឲ្យមកដឹកនាំក្រុម Real Madrid ជំនួសលោក Zinedine Zidane ផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមរដូវកាលថ្មីនេះ ជារដូវកាលទី៣ហើយ ដែលលោក Zidane ដឹកនាំ Real Madrid ដោយលោកជួយ Real ឲ្យឈ្នះ Champion League ២ឆ្នាំជាប់គ្នា និងដណ្តើមពាន Laliga មកវិញក្រោយខកខាន ៤រដូវកាលកន្លងមក។

សមទ្ធិផល របស់លោក Zidane នៅរដូវ​កាលថ្មីនេះ មិនដូចរដូវកាលមុនៗឡើយ ព្រោះថា ការចាប់ផ្តើមរបស់ក្រុម Real Madrid ហាក់ដូចជាមិនបានល្អប្រសើរឡើយ ដែលអាចធ្វើឲ្យតំណែងរបស់អតីតកីឡាករបាល់ទាត់បារាំង ដ៍ឆ្នើមរូបនេះ អាចរបូតតំណែងក្នុងពេលឆាប់ៗនេះ ស្របពេលដែលក្រុម Real Madrid កំពុតែត្រៀមប្រមាញ់យកលោក Mauricio Pochettino មកកាន់តួនាទីជំនួស Zinedine Zidane ផងដែរ។

មតិយោបល់