ខ្ញីមិនត្រឹមតែជាបន្លែដែលគេពេញនិយមសម្រាប់បន្ថែមនៅក្នុងអាហារប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពដូចជា ជំរុញដល់ដំណើរការរំលាយអាហារ បំបាត់ការឈឺចាប់សាច់ដុំ ជួយគ្រប់គ្រប់ជាតិស្ករក្នុងឈាម កម្ចាត់ជំងឺគ្រុនផ្តាសាយ និងសម្រកទម្ងន់ផងដែរ។ ដូច្នេះហើយ សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ មិនចាំបាច់ទៅរកថ្នាំឯណាទេ ប្រើតែខ្ញីស្រស់ជាប្រចាំក៏អាចសម្រេចដូចបំណងដែរ។
ធាតុផ្សំ៖
- ខ្ញីស្រស់មួយដុំប្រវែងមួយថ្នាំងដៃ
- ទឹកក្តៅដាំពុះពីរកែវ
- ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.ចិតសំបកខ្ញីចេញ រួចហាន់ជាចំណិតស្តើងៗដាក់ចូលក្នុងឆ្នាំងមួយ រួចចាក់ទឹកក្តៅចូល។
២.បិតគម្របឲ្យជិតរយៈពេល ១០នាទី បន្ទាប់មកទើបបន្ថែមទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល។
៣.អ្នកអាចទទួលទានមួយកែវមុនពេលញ៉ាំអាហារពេលព្រឹក និងមួយកែវទៀតមុនពេលគេង។
សូមព្យាយាមអនុវត្តបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែកុំភ្លេចធ្វើការហាត់ប្រាណនៅពេលព្រឹកផង ដើម្បីឲ្យការសម្រកទម្ងន់ឆាប់បានសម្រេចដូចបំណង៕
ប្រភព៖ myfitmagazine
មតិយោបល់