ព័ត៌មានជាតិ

ZoomerX បើកបុកគោយន្តកន្ត្រៃ ស្លាប់ និងរបួស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង៣៥នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុកគោយន្តកន្ត្រៃយ៍ ក្នុងទិសស្របគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យស្លាប់បុរសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ1J-3013 បើកបរដោយឈ្មោះ ម៉ូច នឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសិរីសាមគ្គីត្បូង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ (មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ម៉ឹង តុលា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

ចំណែកអ្នកបើកគោយន្ដកន្ត្រៃយ៍ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកគោយន្តកន្ត្រៃយ៍ គេចខ្លួនបាត់ដោយសុវត្ថិភាព។

មូលហេតុបឋម៖ ម៉ូតូបើកលឿន ក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់