ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងអស់ទាំងស្រុង នៅស្រុកអង្គរធំ

សៀមរាប: លោកវរសេនីយ៍ទោ ទូច ប៊ុនធឿន អធិការនគរបាលស្រុកអង្គរធំ បានប្រាប់ Post News ថា នៅព្រឹកវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីភ្លើងឆេះផ្ទះមួយលើកកើតឡើងនៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ។ បណ្តាលឲ្យខូចខាតផ្ទះដែលមានទំហំ ៤គុណ៥ម៉ែត្រ អស់ទាំងស្រុង។

ម្ចាស់ផ្ទះមានឈ្មោះ ហាប់ ហួន ហៅ ដំ អាយុ ៣៦ឆ្នាំ និង ប្រពន្ធមានឈ្មោះ ប៉ោយ សាវឿន អាយុ២៩ឆ្នាំ។ ដែលបណ្តាលឲ្យខូចខាតសម្ភារ:ដូចជា៖ សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ,សំលៀកបំពាក់,អាគុយ ៥០ មួយគ្រឿង,ទូរសព្ទ១គ្រឿង,អង្ករ១ការុង និងលុយកាក់មួយចំនួនទៀត ។
មូលហេតុដែលបណ្តាលឲ្យឆេះ ដោយសារឪពុកម្តាយទៅច្រូតស្រូវអស់ ៕

មតិយោបល់