ព័ត៌មានជាតិ

Update៖ ជិះម៉ូតូមកលេងឪពុកមារ ដែលត្រូវជាមន្ត្រីពន្ធនាគារព្រៃស ត្រូវរថយន្តដឹកដីបុកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ កើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្ដៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ខុន រ៉ាយុទ្ធ អាយុ២៤ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ3D-313 បើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្ដសញ្ញាក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែដល់ចំណុចផ្លូវកោងក៏បុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ1DG-8498 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុកជាមួយរថយន្ដបណ្ដាលអោយចូលក្រោមរថយន្ដស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុតែម្ដង។

ដោយឡែកតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់សម្រោលដែលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

បើតាមសម្ដីប្រជាពលរដ្ឋបាននាំលើក ឡើងថា ផ្លូវបេតុងមួយខ្សែដែលកើតហេតុខាងលើនេះគេបានសង្កេតឃើញថា មានរថយន្ដប្រភេទធន់ធំបើកបរជារៀងរាល់ថ្ងៃហើយបើកបរក្នុងល្បឿនលឿនគ្មានប្រណីឡើយពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះកូនចៅរបស់គាត់តែងតែធ្វើដំណើតាមផ្លូវបេតុងមួយខ្សែនេះ ដូច្នេះ ពួកគាត់បានស្នើសុំអោយអាជ្ញាធរមូលដ្ឋាន ឬក៏មន្រ្ដី ពាក់ព័ទ្ធចុះហាមឃាត់រថយន្ដទាំងអស់នោះកុំអោយមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតនូវថ្ងៃក្រោយ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកធ្វើការវាស់វែងនិងអូសទាំងរថយន្ដម៉ូតូទៅរក្សាទុកដោះស្រា យគ្នាពេលក្រោយ ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

https://youtu.be/G_KX9I2y1pE

មតិយោបល់