ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ជិះម៉ូតូត្រូវរថយន្តកៀរ បណ្ដាលឲ្យដួលបោកទៅនឹងដីស្លាប់

កោះកុង: លោកអធិការស្រុកថ្មបាំង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៤ និង៤០នាទីល្ងាចថ្ងៃទី៣ ខែវិច្ឆកានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចកូនភ្នំ ស្ថិតនៅភូមិគគីរជ្រុំ ឃុំគគីរជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ហុង លឹមឃីម ភេទ ស្រី អាយុ១៤ ឆ្នាំ មានទីលំនៅភូមិគគីរជ្រុំ ឃុំគគីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានជិះម៉ូតូម៉ាក វេវ ពណ៌ ក្រហម គ្មានស្លាកលេខ កៀរជាមួយរថយន្តម៉ាក camry ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C.5824 មិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យដួលបោកទៅនឹងដី និងរបួសសៀតផ្កាខាងឆ្វេង ។

ក្រោយពីហេតុ ភាគីខាងរថយន្ត បានដឹកក្មេងស្រីរងគ្រោះ ទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែជាអកុសលនាងបានដាច់ខ្យល់ស្លាប់។

បច្ចុប្បន្នរថយន្ត ត្រូវបានយកមករក្សានៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត រីឯសាសពជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសា យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកថ្មបាំង៕

មតិយោបល់