កណ្តាលៈ មានយុវជនម្នាក់បានសមេ្រចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួនឯង ហេតុការណ៍នេះបានកើតហេតុថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី នៅត្រង់ចំណុចដីចម្ការស្វាយរបស់ឈ្មោះ សារឿន ស្រីជំុ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិកំពង់ស្វាយ ឃំុកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក នៅ នឿន នាយប៉ុស្តិ៍កំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន កំសត់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកោះកែវ ឃំុកោះកែវ ស្រុកល្វាឯម មុខរបរចាំចម្ការស្វាយ។
លោក នៅ នឿន ថានៅមុនពេលកើតហេតុខាងលើ ម្ចាស់ចម្ការស្វាយបានឲ្យជនរងគ្រោះមកចម្ការស្វាយរបស់ខ្លូនដើម្បីបាញ់ថ្នាំស្វាយ បន្ទាប់មកក៏បានចូលទៅក្នុងរោងស្រាប់តែផឹកថ្នាំពុលតែម្តង ក្រោយពីកើតហេតុម្ចាស់ចម្ការបានរាយការណ៍មកកម្លាំងប៉ុស្តិ៍។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាផឹកពុលសម្លាប់ខ្លួនឯងមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់