ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានបុរសជនជាតិចិន២នាក់ ជិះរថយន្តមកហូបមីឆានិងទឹកក្រឡុកចតលើចិញ្ចើមផ្លូវ ត្រូវរថយន្តម៉ាកនីសាន់ បុកពីក្រោយ ខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥៩៨ជាប់នឹងពេទ្យធ្មេញ សើចស្រស់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z-1263 បើកពីលិចទៅកើត មកចតលើចិញ្ចើមផ្លួវដើម្បីចូលហូបមីឆានិងទឹកក្រឡុក ខណៈនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-3262 បើកបរដោយបុរសម្នាក់ជាម្ចាស់ហាង នីនី កាហ្វេ បើកបត់ឆ្វេងបម្រុងចូលហាងរបស់គាត់ តែក៏រេចង្កូតបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តនីសាន់រងការខូចខាតផ្នែកខាងក្រោយ។ ចំណែករថយន្តCRVខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុហើយនោះ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង ដោយភាគីទាំងសងខាងបានធ្វើការ ដោះស្រាយគ្នា ដោយខាងរថយន្តនីសាន់ សងសំណងទៅម្ចាស់រថយន្តCRVចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕
មតិយោបល់