ព័ត៌មានជាតិ

ក្មេងស្រីអនីតិជនម្នាក់ ត្រូវឪពុកចុងចាប់រំលោភសេពសន្ថវៈ និងវាយធ្វើទារុណកម្ម

ក្រចេះ: ជនសង្ស័យម្នាក់ជាឪពុកចុង ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើកូនស្រីមិនទាន់គ្រប់អាយុនិង គថ្លង់ ហើយថែមទាំងបានវាយធ្វើទារុណកម្មលើខ្លួនប្រាណនាង ឲ្យរងរបួសយ៉ាងដំណំ លើរាងកាយ ត្រូវបានតុលាការខេត្តក្រចេះ សម្រេចធ្វើការឃុំខ្លួននៅពន្ឋនាគារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។

លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងឈ្មោះ ឌ.ស អាយុ៣៦ឆ្នាំ មុខរបរជាកម្មករ ចម្ការកៅស៊ូ រស់នៅក្នុងក្រុមហ៊ុន ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ។

លោកស្រីស្នងការរងបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ឌ.ស ជាឪពុកចុង បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ថែមទាំងបានវាយធ្វើទារុណកម្មលើរូបនាង នៅក្នុងព្រៃកៅស៊ូ មួយកន្លែង ខណ:ម្តាយរបស់នាងមិនបានទៅជាមួយ ៕

មតិយោបល់