ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទីឌីយោបណ្ដុះជំនាញឌីជេ ត្រូវបានបង្កើតឡើងនៅកម្ពុជា

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៦ មិថុនា ឌីជេមួយក្រុមដឹកនាំដោយឌីជេវ័យក្មេងលោកណាហ្គា បានប្រកាសបើកស្ទីឌីយោបណ្ដុះបណ្ដាលលើជំនាញឌីជេមិនធ្លាប់មានមួយជាផ្លូវការ ដោយដាក់ឈ្មោះថា ស្ទីឌីយោEDM Cambodia ។ នេះជាវត្តមានស្ទីឌីយោដែលផ្ដោតលើវិស័យឌីជេកម្រិតស្ដង់ដារទី១ ដោយក្រៅពីបង្កើតឡើងដើម្បីប្រើក្នុងការMixភ្លេង និងផលិតបទចម្រៀងថ្មីជាប្រភេទOriginal Song ស្ទីឌីយោនេះ ក៏មានអ្នកជំនាញខាងផ្នែកឌីជេល្បីៗចំនួន៥រូបបូករួមទាំងលោក ប្រចាំការបង្រៀនសិស្សដែលចង់ក្លាយជាឌីជេកម្រិតអន្តរជាតិផងដែរ។

DJ Naga បានអះអាងថានេះជាស្ទីឌីយោទី១ដែលបានបំពាក់នូវឧបករណ៍ទំនើប និងត្រូវបានបង្កើតឡើងសម្រាប់បម្រើឲ្យវិស័យឌីជេតែមួយគត់ ដោយមិនមានជាប្រភេទស្ទីឌីយោគ្រាន់តែសម្រាប់ថតចម្រៀង ឬផលិតចម្រៀងដូចបណ្ដាស្ទីឌីយោនោះឡើយ។ លោកថាវត្តមានរបស់ស្ទីឌីយោនេះ ផ្ដើមបង្កើតដោយលោក និងឌីជេ៤រូបទៀត ដែលសុទ្ធតែមានជំនាញ និងមានឈ្មោះបោះសំឡេងនៅក្នុងអាជីពឌីជេ។ ដៃគូទាំង៤នោះរួមមាន DJ Kaka, DJ Rabbit, VDJ N.ME និង DJ Why ។

លោកប្រកាសថាយុវវ័យដែលចង់ក្លាយជាឌីជេអាជីព នឹងមិនបាច់ផ្សងព្រេងដូចមុនទៀតហើយ បន្ទាប់ពីលោក និងក្រុមការងារសម្រេចបង្កើតស្ទីឌីយោនេះឡើង និងដើម្បីទទួលធ្វើការបណ្ដុះបណ្ដាលអ្នកចង់ក្លាយខ្លួនជាឌីជេអាជីព។ អ្វីដែលពិសេសនោះ គឺលោក និងក្រុមការងារនឹងបណ្ដុះឌីជេឲ្យចេះធ្វើភ្លេងប្រភេទEDM ដែលជាសង្វាក់ថ្មី និងពេញនិយមនៅលើពិភពលោកដែលក្រុមឌីជេខ្មែរមិនទាន់ច្រើននៅឡើយអាចធ្វើបាន។ ក្នុងនោះលោកក៏ប្រកាសថានឹងបណ្ដាលបណ្ដាលធនធានឌីជេនៅកម្ពុជាឲ្យមានកម្រិតអន្តរជាតិ ដើម្បីបញ្ជូនឲ្យចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។ លោកទទូចឲ្យអ្នកចង់ក្លាយខ្លួនជាឌីជេអាជីពចូលPage EDM Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត៕

photo_2016-06-07_00-20-15photo_2016-06-07_00-20-19photo_2016-06-07_00-20-23photo_2016-06-07_00-20-25photo_2016-06-07_00-20-29photo_2016-06-07_00-20-31photo_2016-06-07_00-20-34photo_2016-06-07_00-20-37photo_2016-06-07_00-20-40photo_2016-06-07_00-20-43photo_2016-06-07_00-20-47photo_2016-06-07_00-20-50photo_2016-06-07_00-20-53photo_2016-06-07_00-20-56photo_2016-06-07_00-20-59photo_2016-06-07_00-21-02photo_2016-06-07_00-21-05photo_2016-06-07_00-21-07

មតិយោបល់