(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី៣១ ខែឧសភានេះបានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤៨៥ករណីទៀត និងស្លាប់១៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,៥៣២ករណីជាករណីឆ្លង ក្នុងចំណោមប្រជាជនទូទៅ និង ១,៩៥៣ករណីទៀតជាករណីឆ្លង នៅតាមពន្ធនាគារ។
គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៩,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់៕
Bangkok Post
មតិយោបល់