កណ្ដាលៈ នៅវេលាម៉ោង៣និង០៥នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅបានចេញល្បាតក៏បានឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ ដោយមានការសង្ស័យ ក៏បានឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់ ចំណុចតាមផ្លូវជាតិលេខ21ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនសង្ស័យទី១ឈ្មោះ ណុន ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។ ទីឈ្មោះផុន ដេវិតភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅមុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូតបាន៖ -ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច -ទូរស័ព្ទNចុចពិលចំនួន01គ្រឿងពណ៌ខៀវ -ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ សេរី២០១០ ស្លាកលេខ ភ្នំពេញ១AQ-9837។
តាមការសាកសួរជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀន៣កញ្ចប់ខាងលើ ពួកខ្លួនបានទិញពីម្តុំឡឥដ្ឋចាក់អង្រែក្រោម តំលៃ៤ម៉ឺនរៀលយកទុកដើម្បីនាំគ្នាប្រើប្រាស់។ បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់