ព័ត៌មានជាតិ

ម្ចាស់ដេកលក់! បានដៃលោកចោរចូលលួចរថយន្តកាមរីបាឡែនទៅបាត់ដោយសុវត្ថិភាព

​ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង របស់ជនរងគ្រោះត្រូវបានជនសង្ស័យលួចយកទៅបាត់ដោយសុវត្តិភាព ខណៈដែលម្ចាស់ចតទុកមុខផ្ទះ ហើយចូលដេកសម្រាកក្នុងផ្ទះបាត់ លុះរហូតដល់ព្រឹកឡើងវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបដឹងថាបាត់ ហើយក៏បង្កឲ្យមានការឆោឡោ ពេញភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ស៊េរី២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2I-1755 មានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ ស៊ិន ចាន់ធឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ផ្ទះកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងដា រថយន្តផ្ទះគាត់មាន២គ្រឿង រាល់ថ្ងៃរថយន្តមួយគ្រឿងយកចូលទុកក្នុងផ្ទះ សល់មួយគ្រឿង ចតទុកខាងក្រៅរាល់ថ្ងៃ ហើយមុនកើតហេតុ រថយន្តកាមរីបាឡែន ចតទុកមុខផ្ទះដូចសព្វដង ហើយចូលដេកសម្រាក បាត់ទៅ រហូតដល់ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ភ្ញាក់ពីដំណេក ចេញមកក្រៅទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កឲ្យឆោឡោ អ្នកជិតខាង ក្រុមគ្រួសារ តាមស្វែងរក តែពុំទទួលបានលទ្ធផល។

ក្រោយពីដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ ហើយទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា៕

មតិយោបល់