ភ្នំពេញៈ បន្ទាប់ពីមានការប្រកាសរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតូគ្មានស្លាកលេខ កែច្នៃខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងលឺសម្លេងខ្លាំង ដែលនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានចាប់នាពេលកន្លងទៅតាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញាមកនោះ ឲ្យទៅបំពេញឯកសារនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកម៉ូតូត្រឡប់មកវិញ ពេលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងនោះ ក៏បានធ្វើការប្រគល់ជាបន្តទៀត បានចំនួន៤០គ្រឿងបន្ទាប់ពីធ្វើឯកសារផាក់ពិន័យរួច និងបានយកបំពង់ស៊ីម៉ាំងថ្មីដែលត្រូវតាមបច្ចេកទេសទៅបំពាក់ឡើងវិញ ដែលកន្លងមកមានការប្រគល់ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
សូមបញ្ជាក់ជូនផងដែរ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចាប់ឃាត់ទុក តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា បានចំនួន១៨៧គ្រឿង ក្នុងនោះម៉ូតូគ្មានផ្លាកលេខ ៦៨គ្រឿង មានស្លាកលេខខេត្តផ្សេងៗក្លែងក្លាយចំនួន៦ផងដែរ ៕
មតិយោបល់