ក្រចេះ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ក្នុងកាប៊ីនរថយន្ត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏អាក្រក់ ដោយសាររថយន្តដឹកទំនិញធុនយក្ស ដឹកអីវ៉ាន់ចាប់ហួយពីប្រទេសវៀតណាម តាមច្រកព្រំដែនវៀតណាម វ៉ាលឺ ឆ្ពោះមកក្រុងភ្នំពេញ បានក្រឡាប់ដោយខ្លួនឯង ហើយបណ្ដាលឲ្យឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមក្បាលត្រាច ស្រុកស្នួល ខេត្តក្រចេះ។
បើតាមសាក្សីនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា រថយន្តធុនយក្សប្រភេទយីឌុបខាងលើ មានផ្ទុកទំនិញចាប់ហួយពេញ ហើយពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវតែម្ដង បណ្ដាលឲ្យព្រូឡានលោតចេញទាន់ពេលធ្វើឲ្យរងរបួសស្រាល តែជាអកុសល្យអ្នកបើកបរថយន្តនោះ ត្រូវគៀបជាប់នឹងទ្វារឡានក្នុងកាប៊ីន ទើបត្រូវភ្លើងឆេះស្លាប់យ៉ាងវេទនាក្នុងរថយន្តតែម្ដង។
ភ្លាមៗក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចចម្រុះក៏មកដល់កន្លែងកើតហេតុ តែអ្វីៗបានត្រឹមឈរមើលអណ្ដាតភ្លើងឆេះរថយន្តគ្មានសល់ ព្រោះអំណាចភ្លើងឆាបខ្លាំងពេក៕
https://youtu.be/jd7ppfo1uJ8
មតិយោបល់