កំពតៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានយុវជនម្នាក់ បានជិះម៉ូតូលឿនពេក បណ្តាលឲ្យដួលរងរបួសធ្ងន់ដោយខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងជើងក្លោងទ្វាវត្តដំបងដែក ក្នុងភូមិដំបងដែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ឈ្មោះ ជៀវ គង់ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-8941 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់