ព័ត៌មានជាតិ

បែកកង់ក្រឡាប់ឡាំប៉ាតា ដាច់.កដៃកូនប្រុស ចេញពីគ្នា!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់​ បានបើកឡាំប៉ាតា ដឹកប្រពន្ធកូនប្រុសសុខៗ ស្រាប់តែបែកកង់ក្រឡាប់ដាច់.កដៃកូនប្រុស ខ្ទេចជាច្រើនម៉ែត្រយ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៨ ខាងលិចយានដ្ឋានឈ្មោះ ឃី ឃុយ ភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រកស្វាយអន្ទរ ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឈ្មោះ ឯម វណ្នី ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុក ស្នាក់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបើកឡាំប៉ាតា ក្នុងទិសដៅពីលិចមកកើត ដោយមានដឹកកូនប្រុសឈ្មោះនី បូវ៉ាន់ ភេទប្រុស អាយុ ៨ឆ្នាំ និងប្រពន្ធរួមដំណើរជាមួយ លុះដល់ចំណុចខាងលើ ស្រាប់តែបែកកង់ឆ្វេងខាងក្រោយ បណ្តាលឲ្យក្រឡាប់នៅលើផ្លូវថ្នល់ បណ្តាលឲ្យរងរបួសដាច់.កដៃកូនប្រុសចេញពីគ្នា បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនរង្វង់មូលស្វាយអន្ទរតែម្តង៕

មតិយោបល់