ព័ត៌មានជាតិ

អុញនោះ! ផឹកស្រវឹងរ៉ាំរ៉ៃ ទៅជាសសៃប្រសាទ ទាញកាំបិតចាក់សម្លាប់ខ្លួនឯងក្នុងផ្ទះធ្វើប្រហិតត្រី!

សៀមរាបៈ លោក វរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា មានករណីអត្តឃាតមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ បានផឹកស្រារ៉ាំរ៉ៃ បណ្តាលឲ្យមានជំងឺសសៃប្រសាទ យកកាំបិតមកចាក់សម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទី រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះធ្វើប្រហិតត្រី ក្រុមទី១៤ ភូូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ សែន ចំរើន ភេទប្រុស អាយុ៣២៩ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ននៅក្រុមទី១៤ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅលើសាកសពឃើញមានស្នាមកាំបិតចុងស្រួច ប្រវែង២តឹក៨ហ៊ុន ចាក់ចំក្រោមចុងដង្ហើម ដែលមានទំហំ២០សង់ទីម៉ែត្រ និងមួយកន្លែងទៀតចំកខាងស្តាំ ទំហំ១៥សង់ទីម៉ែត្រ ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទៀតទេ។ចំណែក មូលហេតុបណ្តាលមកពី ជនរងគ្រោះ ញៀនស្រារ៉ាំរ៉ៃ បណ្តាលឲ្យមានជំងឺសសៃប្រសាទ ទើបយកកាំបិតមកចាក់សម្លាប់ខ្លួនបែបនេះ ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់