ភ្នំពេញៈ ចាប់បានចោរកាច់.កម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង ស្ទើរស្លាប់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានបន្តិច។
ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក បានធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿងម៉ាក់ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933។
បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញទាន់ នាំដេញចាប់វាយស្ទើរស្លាប់ ចំណែកបក្សពួក២នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនសង្ស័យដែលប្រជាពលរដ្ឋវាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ នៅមន្ទីរពេទ្យដោយសារ តែមានរបួសធ្ងន់ធ្ងរពេក៕
មតិយោបល់