ព័ត៌មានជាតិ

កាត់ទោស​ប្រហារជីវិត​ឪពុកមា​មេដឹកនាំ​កូរ៉េខាងជើង​

ទីក្រុង​ព្យុងយ៉ាង (13/12/13) ៖​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ KCNA បានឲ្យដឹង​ថា​លោក Jang Song-Thaek ដែល​ធ្លាប់ធ្វើ​ជា​មន្ត្រីជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្រោយ​ការ​រក​ឃើញ​ដោយ​តុលាការ​យោធា​របស់​ប្រទេស​ថា​លោក​បាន​ជាប់​ទោស​ពី​បទ​ក្បត់ជាតិ​។​

​លោក Jang អនុប្រធាន​គណៈកម្មាកា​រ​ការពារជាតិ​និង​ជា​លេខាធិការ​នៃ​ការិយាល័យ​រដ្ឋបាល​របស់​បក្សការងារ​របស់កូ​រ៉េ​ខាងជើង​ត្រូវបាន​សម្រេច​ដាក់ទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភា្ល​មៗ​ក្រោយ​ការរកឃើញ​ពី​តុលាការ​ពិសេស​ផ្នែក​យោធា​ពីបទ​លើ​ទោស​ឧក្រិដ្ឋ​ដែល​មិន​អាច​លើកលែង​បាន​សូម្បី​តែ​ជាប់គុក​មួយជីវិត​។​

​លោក​Jang​អាយុ​67​ឆ្នាំ​បាន​រៀបការ​ជាមួយ​ម្តាយមីង​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un បាន​សារភាព​ថា​ខ្លួន​ពិតជា​មាន​គម្រោងការ​ទុកជាមុន​លើ​ការធ្វើ​រដ្ឋប្រហារ​ផ្តួល​រលំ​អំណាច​របស់​មេដឹកនាំ​សព្វថ្ងៃ​ពិតប្រាកដ​មែន​។​សេចក្តីសម្រេច​របស់​តុលាការ​បាន​បញ្ជាក់ថា​ដោយ​យោង​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​មានចែង​ប្រកាស​ថា​ជន​ក្បត់ជាតិ​ត្រូវបាន​ដាក់ទោស​ប្រហារជីវិត​ហើយ​វា​នឹង​ត្រូវ​ធ្វើ​ភ្លាម​ក្រោយ​សេចក្តីប្រកាស​ទោស​នោះ​៕​
Korean

មតិយោបល់