ព័ត៌មានជាតិ

បញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេង២នាក់ ទៅតុលាការ ខណៈម្នាក់រត់គេចខ្លួន

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌចំការមន បានបញ្ជូនក្រុមជនសង្ស័យ ២នាក់ ក្នុងចំណោម ៣នាក់ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សុខ ដាលុច្យ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០៤ សង្កាត់ អូរឬស្សី២ ខណ្ឌ៧មករា និងទី២ឈ្មោះ អ៉ី សុវ៉ាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៧៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ដា ភេទស្រី អាយុ ២១ឆ្នាំ កំពុងរត់គេចខ្លួន។

ដោយឡែកជនរងគ្រោះជាជនបរទេសមានឈ្មោះ ANNE SESTON ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ សារ៉ាវ៉ាន់ តាមបណ្ដោយផ្លូវ១៧៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។

គួររំលឹកថា ក្រុមជនសង្ស័យខាងលើបានZoomer-X មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះ ដែលកំពុងដើរ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១១៣ កែងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូដួល ក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបាន ២នាក់ និងម្នាក់ទៀតបានរត់រួច៕

https://youtu.be/7lpgMRTutlE

មតិយោបល់