ព័ត៌មានជាតិ

កាមរីឆ្លាម ស្លាកលេខ ខេមរភូមិន្ទ09 02-4738 បុកម៉ូតូវ៉េវ ស្លាប់និងរបួសធ្ងន់៤នាក់

បាត់ដំបង: លោកអធិការរងស្រុកមោងឫស្សី ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តតូយូតាកាមរី បានបុកជាមួយនឹងម៉ូតវ៉េវអាល់ហ្វា បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក តូយូតាកាមរី ឆ្លាម ធុនទេសចរណ៍តូច ពាក់ផ្លាកលេខ ខេមរភូមិន្ទ 09 02-4738 បានបើកមកពីភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ធុនសេ១០០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-0234 ជិះមានគ្នា៤នាក់ កំពុងឆ្លងកាត់ផ្លូវ ពេញទំហឹង បណ្តាលឲ្យជងរងគ្រោះ៖

ទី១ឈ្មោះ សឿន រ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិនិគម ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់
ទី២ឈ្មោះ សុន ណែត ភេទស្រី អាយុ ១៨ឆ្នាំ
ទី៣ឈ្មោះ ជៃ ដា ភេទស្រី អាយុ១០ឆ្នាំ
និងទី៤ឈ្មោះ សុន នីតា ភេទស្រី អាយុ៥ឆ្នាំ អ្នកទាំង៣ រងរបួសធ្ងន់ ស្នាក់នៅភូមិជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តបង្កគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់