ព័ត៌មានជាតិ

ចោរអស់ល័ក្ខ ឆក់ទូរស័ព្ទបានសម្រេច តែគេចខ្លួនមិនរួច

ភ្នំពេញៈ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទលួច ( ឆក់ទូរស័ព្ទ) កាល​ពី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២៣និង១៥នាទី នៅចំណុចមុខផ្ទះលេខ២១៧ ផ្លូវលេខ១៥៦ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ប្រភព​ឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ វឌ្ឍនៈ ហៅ ប៊ី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះលេខ២៥E1 ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( ជាមុខសញ្ញាទើប ចេញពីពន្ធនាគារពីបទឆក់ ដែលធ្លាប់ឃាត់ខ្លួននៅថ្ងៃទី ០២-០៣-២០១៥ ចេញពីពន្ធនាគារនៅថ្ងៃទី០២-០៣ -២០១៦ )។

ប្រភព​បន្តថា ជនរងគ្រោះឈ្មោះ ឌី កនិ្នកា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហានីទ្រី ស្នាក់នៅផ្ទះលេខ១អា ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ក្រោយ​កើត​ខាង​លើ សមត្ថកិច្ច​ដកហូត​វត្ថុតាងរួមមាន៖ ទូរស័ព្ឌមួយគ្រឿងម៉ាក I phone 5 ពណ៌ស មានស៊ីម លេខ096 9734925 ( បានប្រគល់ឱ្យជនរងគ្រោះវិញ និង​ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CH-6786 មានលេខតួ និងលេខ ម៉ាស៊ីន 303354 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើស កម្មភាព )។

​គួរ​បញ្ជាក់ថា នៅថ្ងៃទី០៦ មិថុនា ២០១៦ វេលា ម៉ោងប្រហែល ២៣:១៥នាទី ជនរងគ្រោះ និងមិត្តភ័ក្រ្ត ០២នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BB-00 14 ចេញាពីញ៉ាំការមិត្តភ័ក្រ្តនៅសាលមហោស្រពចេនឡា ដោយជនរងគ្រោះឈ្មោះ ឌី កន្និកា ជិះខាងក្រោយគេ លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានដកទូរស័ព្ទមកអានសារ ស្រាប់តែមានជនសង្ស័យ០២នាក់ បានជិះម៉ូតូដេញតាមពីក្រោយ ហើយអែបទន្ទឹមខាងឆ្វេង បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយ ព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបាន ស្រែកចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ ហើយវាយជនសង្ស័យ០១នាក់ បណ្តាលឱ្យរបួសក្បាល ភ្លាមនោះសមត្ថកិច្ចដែលកំពុងល្បាតបានអន្តរាគមន៍ឃាត់ខ្លួនបាន០១នាក់ ចំណែក០១នាក់ទៀត បានរត់គេច ខ្លួនបាត់។

​បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន​នៅអធិការដ្ខាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

photo_2016-06-07_06-18-22photo_2016-06-07_06-18-23photo_2016-06-07_06-18-24photo_2016-06-07_06-18-25photo_2016-06-07_06-18-26

មតិយោបល់