ព័ត៌មានជាតិ

អ្នកដឹកឥវ៉ាន់អនឡាញម្នាក់ឆក់កាបូបជនជាតិចិនស្នាក់នៅសណ្ឋាគារណាហ្គាវើល២អាវុធហត្ថឃាត់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យជាអ្នកដឹកឥវ៉ាន់អនឡាញម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហ្ថខណ្ឌដូនពេញឃាត់ខ្លួនបានបន្ទាប់ពីរូបគេបានធ្វេីសកម្មភាពឆក់កាបូបពីជនជាតិចិនដែលស្នាក់នៅសណ្ឋាគារណាហ្គាវើល២បានសម្រេច។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល​ ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចខាងមុខអាគារកូរ៉េ ខាងលិចរង្វង់មូលសម្តេចសង្ឃជួន ណាត​ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ វ៉ា មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួលបន្ទប់គ្មានលេខ ជាន់ទី២ ផ្លូវលំ សង្កាត់ទន្លេបាសាក់ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ LI JIARONG ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខE៦៥០៧២២១១ ស្នាក់នៅសណ្ឋាគារណាហ្គាវើល២ បន្ទប់មិនចាំលេខ ជាន់ទី១៨ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចហេីយក៏ត្រូវអាវុធហត្ថបង្ក្រាបឃាត់ខ្លួនបានតែម្តង។

សម្ភារ:ដកហូតបានរួមមាន៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៩ ស្លាកលេខភ្នំពេញ 1HK-7961 ចំនួន០១គ្រឿង ជាម៉ូតូជនសង្ស័យ-កាបូបដៃជនសង្ស័យចំនួន០១ របស់ជនសង្ស័យ-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ របស់ជនសង្ស័យ-កាបូបដៃជនរងគ្រោះចំនួន០១-លិខិឆ្លងដែនចំនួន០១-អត្តសញ្ញាណប័ណ្ណសញ្ជាតិចិនចំនួន០១-លុយអាមេរិកាំងចំនួន៤០០$-លុយកាណាដាចំនួន១០$-លុយ់ចិន៥៥យ័ន្ត-លុយប្រស៊ីលចំនួន៥០Reais-កាតធនាគារចំនួន០៤សន្លឹក-ការធានារ៉ាប់រងចំនួន០១និងទូរស័ព្ទដៃម៉ាក Iphone7 ពណ៌ខ្មៅចំនួន០១គ្រឿង ។

ចំពោះសម្ភារ:និងវត្ថុតាងរបស់ជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យទៅជនរងគ្រោះវិញហើយ។ជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕

មតិយោបល់