ព័ត៌មានអន្តរជាតិ

មនុស្សចំនួនជិត៤ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ ដោយសារអំពើហិង្សារបស់ពួកបូកូហារ៉ា នៅនីហ្សេរីយ៉ា

នីហ្សេរីយ៉ាៈ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួល កិច្ចការមនុស្ស (OCHA) បាននិយាយថា មនុស្សប្រមាណជាជិត ៤ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅថ្មី បន្ទាប់ពីមានការស្លាប់យ៉ាងច្រើន ដែលបង្កទ្បើងដោយពួកក្រុមសកម្មប្រយុទ្ធបូកូហារ៉ា នៅប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។

ពួកបូកូហារ៉ា បានវាយប្រហារទីតាំងយោធាមួយកន្លែង នៅក្នុងតំបន់ Diffa កាលពីថ្ងៃសុក្រ ដែលបណ្ដាលឲ្យមានទាហានស្លាប់ និងរងរបួសបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់រួមទាំងនៅក្នុងតំបន់ទីប្រជុំជន Yebi កាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ នេះបើតាមអ្នកនាំពាក្យរបស់ UN លោក Dujarric បានថ្លែងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ។

លោកបន្តថា «ការវាយប្រហារនេះ ត្រូវបានគេប៉ាន់ប្រមាណថា មនុស្សយ៉ាងហោចណាស់ចំនួន ៤ម៉ឺននាក់ ត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញ ពីតំបន់ប្រជុំជន Yebi និងBosso។

បើតាមរបាយការណ៍ដំបូង បានបង្ហាញថា ការផ្លាស់ទីលំនៅរបស់ប្រជាជននេះ គឺដោយសារតម្រូវការម្ហូបអាហារ ទីជំរក ការគាំទ្រលើកទឹកចិត្ត តំហែទាំសុខភាព សម្ភារផ្ទះបាយ ទឹក និងកន្លែងរស់ប្រកបដោយផាសុភាព៕

05-24-2016BokoHaramimagimagesMSF148534

មតិយោបល់