ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីហិង្សា បណ្តាលឲ្យបុរសម្នាក់ស្លាប់!

កំពង់ឆ្នាំង: សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងបង្ក្រាបក្មេងទំនើងមួយក្រុម ពាក់ព័ន្ធនិងករណីហិង្សា កាលពីថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៧ ដែលបណ្តាលឲ្យស្លាប់ម្នាក់ និងឃាត់ខ្លួនបាន ចំនួន៧នាក់(ប្រុស)។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្លោងទ្វារវត្តត្រពាំងជុំ ភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម រ៉ាយុទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន សមត្ថកិច្ច បានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត៕

មតិយោបល់