ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹង បើករថយន្តក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលស្តុបចរាចរណ៍បណ្ដាលឲ្យបាក់បង្គោលឡាក់២ដើម រថយន្តដាច់កង់មុខខាងស្តាំ ទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វតរេនជ័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AE-5256…
មតិយោបល់