ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ពាក់ពន្ធ័ករណីគ្រឿងញៀន!

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ អាគារR ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ខាងលើ ទី១មានឈ្មោះ សេង វុធ ភេទប្រុស អាយុ ២៥ឆ្នាំ , ទី២ឈ្មោះ ស៊ុន ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ , ទី៣ ឈ្មោះ ឆេង កុសល ភេទប្រុស អាយុ២១ឆ្នាំ និងជនសង្ស័យទី៤ឈ្មោះ ដឿន ស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ។

ក្រោយឃាត់ខ្លួនហើយនោះ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់